Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យយុវជនលេងកីឡាឲ្យបានច្រើន ខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន

09-04-2019 14:17

(កណ្តាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯម, លោក ភីម ភារ៉ា អភិបាលស្រុកល្វាឯម និងជាអនុប្រធាន ស.ស.យ.ក ខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធីបតីភាព កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជន ស.ស.យ.ក. វិទ្យាល័យពាមឧកញ៉ាអ៊ុង និងយុវជន ស.ស.យ.ក ឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម។

លោក កៅ ថាច បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញធរស្រុក ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើង ក្នុងបរិកាសល្អ មានសណ្តាប់ធ្នាប់ និងមានវិន័យក្នុងការប្រកួត។

លោកបានលើកទឹកចិត្តដល់យុវជន ចូលរួមលេងកីឡាឲ្យបានច្រើន ព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើឲ្យយុវជនមានសន្តិភាពផ្លូវចិត្ត។ លោកអំពាវនាវ ដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជន ត្រូវចូលរួមរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

លោក កៅ ថាច និងលោក ភីម ភារ៉ា បានឧបត្ថម្ភដល់ក្រុមបាល់ទាត់ ជ័យលាភីលេខ១ យុវជន ស.ស.យ.ក វិទ្យាល័យពាមឧកញ៉ាអ៊ុង ថវិកា៣លានរៀល ពាន់រង្វាន់១ បាល់ចំនួន៤ ក្រុមលេខ២ យុវជនសសយកឃុំថ្មគរ ថវិកា២.៥លានរៀល ពាន់រង្វាន់១ និងបាល់៣ លេខ៣ ក្រុមយុវជនសសយកព្រែកឬស្សី ថវិកា២លានរៀល ពាន់រង្វាន់១ និងបាល់២ ដោយឡែកក្រុម មិនទទួលបានជ័យលាភី ទទួលបានចំនួន៤០ម៉ឺនរៀលក្នុងមួយក្រុម។ ដោយឡែកក្រុមអាជ្ញាកណ្តាល ប៉ូលីស ទទួលបាន៤០ម៉ឺនរៀលក្នុងមួយក្រុមផងដែរ៕