(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្វាយព្រះពរ ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នាពេលខាងមុខនេះ។
នៅក្នុងសារលិខិតថ្វាយព្រះពរ, សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថា «នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ត្រទូទៅ សូមព្រះបរម រាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមប្រកប ដោយព្រះព្រហ្មវិហារធម៌ និងទសពិធរាជធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទេសជាតិមានការរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យ ហើយប្រជានុរាស្ត្ររស់នៅ ក្នុងសុខសន្តិភាពសុភមង្គល ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ថ្លៃថ្នូរ និងរីកចម្រើនជានិច្ចនិរន្តរ៍»។
ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមី ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្នអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសសូមបួងសួងដល់ ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាមទុង្សាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរ របស់សម្ដេចពញាចក្រី ហេង សំរិន៖