(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នាឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។
នៅក្នុងសារលិខិតថ្វាយព្រះពរ, សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថា «ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកើតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លាបរិសុទ្ធ បូជាព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំង បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសក្នុងព្រះរាជសកម្មភាពសង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។
ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរ របស់សម្ដេចពញាចក្រី ហេង សំរិន៖