(ភ្នំពេញ)៖ ក្រុមហ៊ុន Proseth Solutions ជាក្រុមហ៊ុនមួយដែលឈានមុខគេខាងផ្នែកប្រឹក្សាយោបល់ និងដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា បានសហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរគឺ៖ ក្រុមហ៊ុន Cisco និងក្រុមហ៊ុន Veeam ដើម្បីរៀបចំសិក្ខាសាលាមួយស្ដីពី «Modernized Infrastructure and Business Continuity»។
សិក្ខាសាលានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនតាមបណ្ដាស្ថាប័ននានាជាច្រើន។
លោក សំ សុខនាង អ្នកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មរបស់ Proseth Solutions បានលើកឡើងថា បច្ចុប្បន្នសេដ្ធកិច្ចបែបឌីជីថលមានការរីកចម្រើនខ្លាំង ដែលនាំឲ្យមានការផ្លាស់ប្តូរគំរូអាជីវកម្ម និងបង្កើតនូវតម្រូវការថ្មីៗសម្រាប់វិស័យ IT។ ដើម្បីពន្លឿនល្បឿនអាជីវកម្ម និងការប្រកួតប្រជែងនៅលើទីផ្សារ IT ត្រូវតែមានតួនាទីសំខាន់នៅក្នុងអាជីវកម្មដើម្បីច្នៃប្រឌិត នាំយកកម្មវីធីថ្មីៗចូលទៅក្នុងទីផ្សារឲ្យបានលឿន ផ្តល់ជូននូវតំរូវការ និងបទពិសោធន៍ថ្មីៗដែលធ្វើឲ្យអតិថិជនពេញចិត្ត។
លោកថា ដើម្បីឲ្យសម្រេចបាននូវគោលដៅទាំងអស់នេះ IT ត្រូវតែមានលទ្ធភាព ក្នុងការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន និងកម្មវិធីឲ្យបានរហ័ស។
លោក សំ សុខនាង បានបន្តទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាជាលក្ខណៈ Traditional បានបង្កផលលំបាកជាច្រើនដល់ IT ទាំងការគ្រប់គ្រងទៅលើ Hardware និង Service ផ្សេងៗមួយចំនួន។ Traditional Data Center មានការចំណាយច្រើន មិនអាចបត់បែនបាន និងពិបាកក្នុងការពង្រីកបន្ថែម ហើយជារឿយៗវាត្រូវការអ្នកជំនាញតាមផ្នែកនីមួយៗច្រើន ដែលជាលទ្ធផលនាំឲ្យមានការស្មុគស្មាញក្នុងការដាក់ពង្រាយប្រព័ន្ធ និងប្រតិបត្តិការ ព្រមទាំងមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម ព្រមទាំងកម្មវិធីរបស់ IT។
ដូចនេះហើយទើបក្រុមហ៊ុន Proseth Solutions រៀបចំសិក្ខាសាលានេះឡើងដើម្បីបង្ហាញនូវបច្ចេកវិទ្យាថ្មី ដែលមានការចូលរួមពីក្រុមហ៊ុន Cisco និងVeeam។
ក្នុងឱកាសនោះដែរ លោក Jarut Nakaramaleerat ( Data Center Sale Manager) តំណាងឲ្យក្រុមហ៊ុន Cisco បានលើកយកប្រធាបបទចំនួនពីរមកធ្វើបទបង្ហាញគឺ៖ Modernize your server & storage infrastructure with HCI និង Involving your networking with SDN ដែលបង្ហាញពីបច្ចេកវិទ្យាថ្មី(Cisco hyperflex and Cisco ACI) ដែលជំនួសឲ្យបច្ចេកវិទ្យាចាស់ៗមួយចំនួន។ បទបង្ហាញទាំងនេះអាចជួយសម្រួលដល់ការងាររបស់អ្នក IT ទាំងការគ្រប់គ្រង ទាំងការ Deploy Application Infrastructure ឲ្យមានភាពរហ័ស និងភាពងាយស្រួល ព្រមទាំងអាចបន្ថែម Infrastructure បន្ថែមទៀតបាននៅពេលដែលអាជីវកម្មរបស់គាត់មានការរីកចម្រើននាពេលខាងមុខបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះដែរ លោក Tanawit Chansuchai (System Engineer) តំណាងឲ្យក្រុមហ៊ុន Veeam បានលើកយកប្រធាបបទមួយធ្វើបទបង្ហាញគឺ៖ Make high availability on modernized infrastructure by Veeam Software។ លោកបានធ្វើបទបង្ហាញជូន Disaster Recovery Solution ជាមួយ Veeam Software ដែលអាចឲ្យអ្នក IT មានការងាយស្រួលក្នុងការគ្រប់គ្រងទៅលើ Infrastructures និងការការពារទៅលីប្រព័ន្ធទិន្នន័យបានខ្ពស់ ដែលអាចជួយឲ្យ IT អាច Recover System ត្រលប់មកវិញបានលឿន Support ជាមួយនឹងប្រភេទកម្មវិធីផ្សេងៗដែលអតិថិជនមាននៅក្នុង Data Center ស្រាប់ផងដែរ។
ជាចុងក្រោយនេះ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងសិក្ខាសាលានេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗ រួមជាមួយបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Cisco និងក្រុមហ៊ុន Veeam ដែលជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការជួយបង្កើនអាជីវកម្មឲ្យកាន់តែរីកចម្រើន៕