(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។ នេះបើតាមសារលិខិតរបស់សម្ដេចពញាចក្រី ហេង សំរិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសារលិខិត សម្តេចពញាចក្រី ហេង សំរិន បានឱ្យដឹងថា ឆ្នាំចាស់ ផ្លាស់ជំនួសវិញនូវឆ្នាំថ្មី បាននឹងកំពុងប្រព្រឹត្តទៅក្នុងបរិយាការណ៍ ដែលប្រជាជនកម្ពុជា កំពុងរស់នៅក្នុងភាពសុខដុមរមនា មានសិទ្ធិសេរីភាពពេញលេញ សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពក្រៃលែង ចំពោះសមិទ្ធផលទាំងឡាយ ដែលយើងទាំងអស់គ្នាសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។
ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ហើយផ្អែកលើមូលដ្ឋាននេះ សេដ្ឋកិច្ចជាតិសម្រេចបានកំណើនខ្ពស់ជាមធ្យមជាង៧ភាគរយ រយៈពេលពីរទស្សវត្ស កន្លងមកនេះ ដែលបានធ្វើឱ្យកម្ពុជា ប្រែក្លាយពីប្រទេសក្រីក្រតោកយ៉ាក ដែលមានប្រាក់ចំណូលទាបទៅជា «ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប» ហើយកំពុងបន្តដំណើររបស់ខ្លួន យ៉ាងស្វាហាប់ ក្នុងការឈានឆ្ពោះទៅជា «ប្រទេសដែលមានចំណូលកម្រិតមធ្យមកម្រិតខ្ពស់»៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចពញាចក្រី ហេង សំរិន៖