(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ គម្រោងបុរីឌឹផ្លរ៉ា ផ្លូវជាតិលេខ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះថ្លៃ ៣,០០០ដុល្លារ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៩។ ក្នុងនោះអតិថិជនគ្រាន់តែធ្វើការកក់មុន ត្រឹមតែ ៥,០០០ដុល្លារ និងបង់រាល់ខែចំនួន ៧០៧ដុល្លារ ក្នុងមួយខែរយ ពេល២០ឆ្នាំ នឹងទទួលបានផ្ទះប្រភេទវីឡាកូនកាត់-LH1 មួយដ៏ស្រស់ស្អាត។
ជាមួយគ្នានេះក្រុមហ៊ុន ក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរ ដូចជា ធនាគារកាថេ RHB CIMB និងធនាគារផ្សេងៗទៀត។
ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្ល រ៉ា ក៏មានការបន្ថែមដូចជា ទូរតាំងទូរទស្សន៍ ទូរតាំងសម្ភារៈ ម៉ាស៊ីនបឺតផ្សែង និងទូរចង្ក្រានបាយលើ-ក្រោម ដែរផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាត ដល់គេហដ្ឋានលោកអ្នកមួយកម្រិតទៀត។
គម្រោងបុរី ឌឹ ផ្ល រ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ៣០០ហិតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មី ជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។
បុរី ឌឹ ផ្ល រ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅស្ថាន តាម រយៈ បុរីដ៏ទំនើបបំផុត ដែលមានការ រចនាម៉ូតបែបខ្មែរ និងអឺរ៉ុប រួមបញ្ចូលគ្នាក្នុងគោលបំណង ផ្តល់ឱ្យអតិថិជន រស់នៅក្នុងលំនៅស្ថានដ៏ទំនើប មានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ លេខ៖ 010/087 366 886, វេបសាយ: www.boreytheflora.com , ហ្វេសប៊ុក: www.facebook.com/boreytheflora ៕