(ស្ទឹងត្រែង)៖ ក្រុមប្រជាពលរដ្ឋដែរស់នៅក្នុងខេត្តស្ទឹងត្រែង បានទទូចសុំឱ្យលោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង គួរតែចាត់វិធានការឱ្យបានតឹងរឹងបំផុត ក្នុងការចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងទំនិញគ្រប់ប្រភេទ ដែលហួសកាលបរិច្ឆេទប្រើប្រាស់លក់ដូរ និងបរិភោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាពលរដ្ឋទៅលើបញ្ហាចំណីអាហារ និងផលិតផលហូបចុកនោះ ប្រជាពលរដ្ឋទាំងអស់ ក៏បានលើកឡើងថា ក្នុងនាមជាមន្ត្រីជំនាញ មិនត្រូវធ្វើឡើងដោយគ្រាន់តែបង្គ្រប់កិច្ច ផ្គាប់ចិត្ត និងបំពេញរបាយការណ៍ ជូនថ្នាក់លើនោះឡើយ។
ប្រជាពលរដ្ឋបន្តថា អ្វីដែលត្រូវតែត្រួតពិនិត្យ ដោយខានមិនបាននោះ គឺពេលមានការដាក់តាំងលក់ផលិតផល និងទំនិញគ្រប់ប្រភេទ ដែលនាំចូលពីក្រៅប្រទេស យកមកលក់តាមស្តង់ ឬតូប នៅក្នុងពិធីបុណ្យទាននានា នៅក្នុងដែនដីខេត្តស្ទឹងត្រែង ភាគឦសានប្រទេសមួយនេះ ដែលប្រជាពលរដ្ឋភាគច្រើនយល់ដឹងនៅមានកម្រិត ក្នុងការពិនិត្យ និងជ្រើសរើសយកទំនិញ ដែលគ្មានជាតិប៉ូរ៉ាក់ «ទំនិញហួសដាលេ គ្មានគុណភាព» យកមកបរិភោគ និងប្រើប្រាស់ដែលនាំឱ្យរងការប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ៕