(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការជាមួយមន្ទីរពេទ្យគុន្ធបុប្ជា ចែកទឹកបរិសុទ្ធកម្ពុជាចំនុះ ១.៥លីត ចំនួន៤,៥០០កេស ជូនដល់អ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ជា ចាប់ពីថ្ងៃនេះតទៅ ។
កម្មវិធីចែកទឹកបរិសុទ្ធកម្ពុជា នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ព្រឹក ត្រង់ទីតាំងកែងច្រកចូលទី៤ នៃមន្ទីរពេទ្យគុន្ធបុប្ជា IV ក្នុងសង្កាត់ស្រះចក ខណ្ឌដូចពេញ។
ទឹកបរិសុទ្ធកម្ពុជាទាំងពីរប្រភេទ ត្រូវបានចែកជូនដល់អ្នកជំងឺ សម្រាប់ទុកពិសាអំឡុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងដើម្បីលើកកម្ពស់សុខុមាលភាពកុមារ និងការប្រើប្រាស់ទឹកស្អាតផងដែរ។
សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជា មាន២ប្រភេទ គឺទឹកបរិសុទ្ធកម្ពុជា មានសារធាតុរ៉ែ សំបូរដោយ សារធាតុរ៉ែជំនួយឆ្អឹង បំពេញជាតិទឹកក្នុងរាងកាយ និងជួយឲ្យស្បែកមានសំណើម រីឯទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ គឺគ្មានសារធាតុរ៉ែ ហើយត្រូវបានបន្សុទ្ធ ១០០% ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងអាចប្រើប្រាស់ ជាជម្រើសទឹកបរិសុទ្ធ ដែលមានគុណភាពខ្ពស់សម្រាប់ឆុងជាមួយម្សៅទឹកដោះគោទារកផងដែរ ៕