(កណ្តាល)៖ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទីអញ្ជើញទៅប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ប្រកបដោយសទ្ធាជ្រះថ្លា និងសេចក្តីសុខ លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានរៀបចំកិច្ចប្រជុំ ជាមួយកម្លាំងក្រោមឱវាទ ត្រូវទទួលខុសត្រូវគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យតាមតំបន់មួយចំនួន ក្រែងមានជនខិលខូចមកសំងំចាំ ធ្វើសកម្មភាពបង្កភាពអសន្តិសុខ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវដាក់កងកម្លាំង តាមដងផ្លូវរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ជៀសការកកស្ទះចរាចរតាមទីប្រជុំជននានា។

បើយោងតាមលោកប្រធានផ្នែកសណ្តាប់ធ្នាប់ និងចរាចរស្រុកស្អាង បានឲ្យអ្នកយកព័ត៌មានដឹងថា ដើម្បីមានប្រសិទ្ធភាពខ្ពស់ ក្នុងការបញ្ជាដឹកនាំការពារ អធិការរដ្ឋានស្រុកស្អាង បានរៀបចំគណៈបញ្ជាការចំនួន៧ផ្នែក ដោយនៅតាមគោលដៅនីមួយៗ មានអធិការរងម្នាក់ ជាអ្នកទទួលខុសត្រូវ និងដឹកនាំបញ្ជា។

ទី១៖ ឃុំចំនួន៣ ឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសត្បូ ដឹកនាំបញ្ជាដោយលោក លន ចាន់ថា មានលេខទូរស័ព្ទ ០៩៧ ៣៥៩៥៥៥៥។
ទី២៖ ឃុំរកាខ្ពស់ ឃុំព្រែកគយ ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោក វ៉ាត សុផាត លេខទូរស័ព្ទ ០១៥ ២០៥៧៧៧។
ទី៣៖ ឃុំស្អាងភ្នំ ឃុំក្រាំងយ៉ូវ ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោកស៊ុប លាងសែ ទូរស័ព្ទលេខ ០១៦ ៧២៧ ៤៩៩។
ទី៤៖ ឃុំទឹកវិល ឃុំកោះខ្សាច់ជន្លា ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោក អឿន ប៉េងអាន ទូរស័ព្ទលេខ ០៧៧ ៤០៩ ៣៣៣។
ទី៥៖ ឃុំកោះខែល ឃុំព្រែកអំបិល ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោក រឿង វឌឿន ទូរស័ព្ទលេខ ០៩៧ ៣៣៣៣ ៩២៤។
ទី៦៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោក នៅ ប៊ុនណា ទូរស័ព្ទលេខ ០៩៧ ៩៩៦២ ៧៥៣។
ទី៧៖ ឃុំតាលន់ ឃុំប្រាសាទ ដឹកនាំបញ្ជាទទួលខុសត្រូវដោយលោក សេង ម៉េងនី ទូរស័ព្ទលេខ ០៩៧ ៧៨១ ៥៥៥៥។

ជាមួយគ្នានោះដែរ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ លោកអធិការ បានឧបត្ថម្ភដល់ប៉ុស្តិ៍នីមួយៗ ស្រាបៀរ៥កេស និងឧបត្ថម្ភដល់កងកម្លាំងទាំងអស់ នូវថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងកម្លាំងការពារ បុណ្យចូលឆ្នាំប្រពៃណីខ្មែរដល់ប្រជាពលរដ្ឋ ទាំងអស់លោក សេង សុជាតិ បានធ្វើពិធីសំណេះសំណាល២លើក កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ លោកបានអញ្ជើញកម្លាំង គ្រប់ផ្នែកគ្រប់ប៉ុស្តិ៍ មកសំណេះសំណាលម្តងរួចមកហើយ ដោយលោកបានណែនាំឲ្យកម្លាំងត្រូវពង្រឹង និងប្រុងប្រយ័ត្នខ្ពស់ពេលចុះបង្ក្រាប់ មុខសញ្ញា ត្រូវគ្រប់ព័ត៌មានឲ្យបានច្បាស់ កុំធ្វើទាំងស្រពេចស្រពិល នាំឲ្យគ្រោះថ្នាំដល់ ជនមិនបានប្រព្រឹត្ត និងបានឧបត្ថម្ភជាថវិកា និងនំ១ថង់ម្នាក់ផងដែរ៕