(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ នឹងអនុញ្ញាតឲ្យ លោកស្រីបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) លេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
តាមការគ្រោងទុកជំនួបនេះ នឹងធ្វើឡើង នៅវេលាម៉ោង៩ព្រឹក។ ចំពោះលទ្ធផលនឹងចេញផ្សាយ នៅក្រោយបញ្ចប់ជំនួប៕