(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សាមរតកប្រាក់រៀល និងប្រមែប្រមូលប្រវត្តិសាវតានានា ពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជា (ចុចអាន)
២៖ នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនចង់ឃើញប្រទេសដទៃ ជួបរឿងប្រើប្រាក់ដុល្លារយ៉ាងគំហុកដូចកម្ពុជាពីអតីតកាលឡើយ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់រៀលឡើងថ្លៃពេក ក៏មិនល្អដែរសម្រាប់កម្មករជាង១លាននាក់ ដែលមានប្រាក់បៀវត្សជាប្រាក់ដុល្លារ (ចុចអាន)
៤៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទស្សនកិច្ចផ្លូវការលើកដំបូង នៅអាមេរិក (ចុចអាន)
៥៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា វត្តមាន UNTAC នៅកម្ពុជា ធ្វើឲ្យប្រាក់ដុល្លារកើនឡើងជាហេតុនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច (ចុចអាន)
៦៖ សម្ដេចក្រឡាហោម ស ខេង ស្នើលុបបំបាត់ក្លឹបកម្សាន្ត និងកន្លែងបូជាសព នៅជិតសាលារៀន (ចុចអាន)
៧៖ ប្រមុខរាជរដ្ឋាភិបាល៖ បច្ចុប្បន្ននេះកម្ពុជា មានលទ្ធភាពបោះក្រដាសប្រាក់រៀលដោយម៉ាស៊ីនទំនើបៗ និងមិនបារម្ភពីការក្លែងបន្លំ (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន៖ ការមើលរំលងរូបិយវត្ថុជាតិ ធ្វើឲ្យបាត់បង់ ម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច និងអធិបតេយ្យជាតិ (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន រម្លឹករឿង លោក ខៀវ សំផន និងលោក សឺន សាន ទាមទារលុបចោលប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញសាវតារូបិយវត្ថុរបស់ខ្មែរតាំងពីសម័យនគរភ្នំ (ចុចអាន)
១១៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ចុចអាន)
១២៖ ក្រសួងកសិកម្ម៖ គ្មានសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២ ដូចការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ (ចុចអាន)
១៣៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង (ចុចអាន)
១៤៖ លោក លឺ ឡាយស្រេង បានត្រឡប់មកដល់ប្រទេសកម្ពុជា ក្រោយទទួលបានភ្លើងខៀវពីសម្តេចតេជោ ហ៊ុន សែន (ចុចអាន)
១៥៖ កម្ពុជាចុះហត្ថលេខាលើពិធីសារ នៃការប្តេជ្ញាចិត្តបើកចំហរសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវា (ចុចអាន)
១៦៖ ក្រសួងការងារ៖ បុគ្គលិកបម្រើការនៅស្ថានតំណាងបរទេស ភ្នាក់ងារ UN និង អង្គការអន្តរជាតិនានាប្រចាំកម្ពុជា ត្រូវបានលើកលែងការអនុវត្តប្រកាសលេខ៤៤២ និងលេខ៤៤៣ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងថ្កោលទោសកូរ៉េខាងត្បូង ចំពោះការបញ្ចេញយន្តហោះចម្បាំង F-35A ទើបទិញពីអាមេរិក (ចុចអាន)
២៖ សហរដ្ឋអាមេរិកទាមទារឲ្យមេទ័ពគ្រប់គ្រងភាគខាងលិចលីប៊ី បញ្ឈប់ការវាយប្រហារមកលើទីក្រុងទ្រីប៉ូលីជាបន្ទាន់! (ចុចអាន)
៣៖ ប្រធានាធិបតីទុយនីស៊ីវ័យ៩២ឆ្នាំប្រកាសមិនឈរឈ្មោះនៅអណត្តិថ្មី ដោយចង់ទុកឱកាសឱ្យយុវជនជំនាន់ក្រោយ (ចុចអាន)
៤៖ សមាជិកសភាប៉ូឡូញ៖ ប៉ូឡូញគួរតែទារថ្លៃសងការខូចខាតក្នុងសង្រ្គាមលោកលើកទី២ ៩០០ពាន់លានដុល្លារពីអាល្លឺម៉ង់ (ចុចអាន)
៥៖ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Nielsen ប្រកាសលាលែងចេញពីតំណែងហើយ (ចុចអាន)