(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលកន្លងទៅនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញា សម្រាប់ខេត្តកំពង់ធំ ដែលតំណាងដោយរូបប្រាសាទយាយព័ន្ធ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា។
បើតាមសេចក្តីប្រកាសនេះ គឺនិមិត្តសញ្ញាខេត្តកំពង់ធំ នឹងត្រូវដាក់ឱ្យប្រើប្រាស់ដូចជា ដាក់នៅកន្លែងធ្វើការងារ ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តកំពង់ធំ និងប្រើប្រាស់ក្នុងករណីផ្សេងៗរបស់ខេត្តកំពង់ធំ ដែលចាំបាច់៕
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖