(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០៣០គ្រឿង រកឃើញល្មើសច្បាប់៤៩៧គ្រឿង (ម៉ូតូ៣៥%) អប់រំ១៧៤គ្រឿង និងផាកពិន័យ៣២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១,៣៥៣គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣០៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤២,០២៤គ្រឿង រកឃើញយានយន្តល្មើស៨,៥៧៧គ្រឿង (ម៉ូតូ៣៥%) ក្នុងនោះអប់រំ៣,០៧៧គ្រឿង និងផាកពិន័យ៥,៥០០គ្រឿង៕