(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន Panasonic ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ នឹងផ្ដល់រង្វាន់ជូនអតិថិជនរបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ខ្លួនរហូតមក។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះក្រុមហ៊ុន Panasonic នឹងផ្ដល់រង្វាន់ដល់អតិថិជនជាច្រើនដូចជា៖ សាច់ប្រាក់សុទ្ធ, កាតទូរស័ព្ទ និងរង្វាន់គ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទទៀត។ ដើម្បីទទួលបានរង្វាន់ទាំងនេះ សូមអតិថិជនអញ្ជើញទៅកាន់សាខាចែកចាយម៉ាក Panasonic មាននៅក្រុមហ៊ុន Sunsimexco, ក្រុមហ៊ុន Kfour, ផ្សារទំនើប AEON Cambodia និងក្រុមហ៊ុន Nojima Cambodia។ ការផ្ដល់រង្វាន់នេះផ្ដល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា Panasonic ជាម៉ាកបង្កើតឡើងតាំងពីឆ្នាំ១៩១៨ បង្កើតដោយលោក Konosuke Matsushita ដោយមានរៈពេល១០០ឆ្នាំហើយ បើគិតមកដល់បច្ចុប្បន្ន។
ក្រុមហ៊ុន Panasonic ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ ដូចជា៖ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់, ឧបករណ៍ផ្ទះបាយ និងឧបករណ៍រក្សាសម្រស់ផងដែរ។
សម្រាប់ព័ត៍មានលម្អិតទំនាក់ទំនងតាមលេខទូរស័ព្ទ៖០២៣ ២១៥ ៥០៣ ឬតាមរយៈ Facebook page «Panasonic Cambodia»៕