(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តឧត្តរមានជ័យ និងលោក ងី ចន្ទ្រផល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ អញ្ជើញ ប្រកាសសមាសភាពក្រុមការងារ ថ្នាក់ ជាតិ ចុះមូលដ្ឋានដើ ម្បី ត្រួតពិនិត្យ និង គាំទ្រ ការ អនុវត្ត កម្មវីធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ របស់ រាជរដ្ឋាភិបាល កម្ពុជា ប្រចាំខេត្ត ឧត្ដរមានជ័យ និងប្រជុំការងារលើកដំបូង។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលឆ្នាំ២០១៨ របស់ក្រុម ការងារ ថ្នាក់ ជាតិ ដែល អានដោយលោក ប៉ែន កុសល អនុប្រធាន អចិន្ត្រៃយ៍ ក្រុមការងារ រួចមកលោក រាជ សុភ័ទ្ទ អនុប្រធានលេខាធិការដ្ឋាន ក ជ ម បានអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្ត ឧត្ដរមានជ័យ ដែលមានសមាសភាពសរុប៦៤នាក់ និងសេចក្ដី សម្រេចបង្កើតក្រុមការងារចុះជួយស្រុក ក្រុង ឃុំ សង្កាត់ ក្នុង ឱកាស នោះ ដែរអង្គប្រជុំក៏បានស្តាប់ យ៉ាងយកចិត្តទុកដាក់នូវសេចក្តីណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ដែល ត្រូវបាន លោក ងី ចន្ទ្រផល ធ្វើការគូសបញ្ជាក់លម្អិតតាមចំណុចនីមួយៗ។
ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមប្រធានក្រុម ការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្ត ឧត្ដរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោក ស្រី មកពីបណ្តាក្រសួង ស្ថាប័ន ដែល ត្រូវបានចាត់តាំងឲ្យមកបំពេញការងារជាក្រុមការងារថ្នាក់ជាតិនៅខេត្ត ឧត្ដរមានជ័យ នេះ និងសូមឲ្យក្រុមការងារ ត្រូវរួមសាមគ្គីគ្នា និងសហការល្អ ជាមួយមូលដ្ឋាន ។
លើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យដោះស្រាយរាល់បញ្ហាប្រឈម ដែលកើតមាន ដើម្បីមូលដ្ឋាន សម្រេចបានភារកិច្ចរបស់ខ្លួន នឹងត្រូវចាំឲ្យច្បាស់ថា «យើងមកគាំទ្រ និងជួយមូលដ្ឋានឲ្យគាត់សម្រេចភារកិច្ច មិនមែន មកធ្វើ ជួសមូលដ្ឋានទេ» ដើម្បីឲ្យការងារមានប្រសិទ្ធភាព ក្រុមការងារ ត្រូវតែចុះឲ្យដល់មូលដ្ឋាន ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ធ្វើបានដូច្នេះទើប ដឹងរឿងជាក់ស្តែង និងដោះស្រាយបានចំបញ្ហា ក្រោយពីចប់ការប្រជុំនេះ ក្រុមការងារ ត្រូវចុះទៅតាមមូលដ្ឋាន រៀងៗខ្លួន ចាប់ផ្តើម សកម្មភាពពីឥឡូវនេះទៅ៕