(ភ្នំពេញ)៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រកាសស្វាគមន៍ចំពោះ ក្រុមហ៊ុនក្នុងស្រុក និងអន្ដរជាតិស្រប់ច្បាប់ទាំងអស់ ដែលប្រកបអំពើស្រប់ច្បាប់នៅកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក មៀច សុផាន់ណា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិធីរាត្រីពណ៌ស្វាយរបស់ក្រុមហ៊ុន RF3 World Cambodia នាយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

លោក មៀច សុផាន់ណា ឲ្យដឹងថា «គណៈកម្មាធិការសូមប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុន RF3 World Cambodia ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្ដរជាតិរាល់អំពើស្រប់ច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងបេសកកម្មចូលរួម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ចូលរួមក្នុងការថែរក្សាសុខភាពរបស់ពលរដ្ឋ ក៏ដូចជាសុខភាពខាងផ្លូវសម្រស់ជាដើម»។

លោកបន្ដថា «ជាក់ស្ដែងក្រុមហ៊ុន RF3 World Cambodia ជាជម្រើសមួយក្នុងការថែរក្សាសុខភាព ក៏ដូចជាថែរក្សាសម្រស់ និងសុខលមាភាពរបស់យើងគ្រប់រូបផងដែរ។ នេះជាលើកទី២ហើយដែលក្នុងនាមជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានមកចូលរួមជាមួយក្រុមហ៊ុន RF3 World Cambodia»

លោកបន្ដថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានភារៈកិច្ច និងទិសដៅពិតប្រាកដ ព្រមទាំងតាំងចិត្តមុតមាំក្នុងការរក្សាបង្កើតនិតិរដ្ឋ ការពារសុវត្ថិភាពរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងថែរក្សាអាយុជីវិតប្រជាជនកម្ពុជា។

ក្នុងឱកាសពិធីរាត្រីពណ៌ស្វាយរបស់ក្រុមហ៊ុន RF3 World Cambodia នេះផងដែរក៏មានការចាប់រង្វាន់ជាច្រើនដូចជា៖ រថយន្ត២០គ្រឿង, ម៉ូតូ១២គ្រឿង, ទូរស័ព្ទទំនើប១០គ្រឿង, បន្តោងខ្សែកមាសចំនួន៣ខ្សែរ, និងគ្រីម Firmax3 ៥០ប្រអប់ ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និង លើកទឹកចិត្តបន្តជាតំណាងចែកចាយផងដែរ។

លោក វណ្ណ សុភានោ នាយកគ្របគ្រងប្រចាំកម្ពុជាថ្លែងថា «ខ្ញុំបាទតំណាងក្រុមហ៊ុនធំពីប្រទេសម៉ាឡេស៊ី ធ្វើការចែករង្វាន់ជាច្រើនដូចជា៖ រថយន្ត២០គ្រឿង, ម៉ូតូ១២គ្រឿង, ទូរស័ព្ទទំនើប១០គ្រឿង, បន្តោងខ្សែកមាសចំនួន៣ខ្សែរ និងគ្រីម Firmax3 ៥០ប្រអប់ជូនដល់សមាជិកដែលជោគជ័យ តាមគោលការណ៍របស់ក្រុមហ៊ុន និងលើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាថែទាំងសុខភាពពលរដ្ឋ ឲ្យមានភាពល្អប្រសើររីកចម្រើន និងមានសុភមង្គល”

លោក វណ្ណ សុភានោ បញ្ជាក់ថា ក្រុមហ៊ុនបានដំណើរសកម្មភាព អស់ជិត៣ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានបើកដំណើរការរកស៊ីស្របច្បាប់ និ ត្រឹមត្រូវផ្អែកតាមបទដ្ឋានទាំងជាតិ និងអន្តរជាតិមិនប៉ះពាល់ដល់សុខភាពពលកម្ពុជា។

លោកបន្ថែមថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ មិនត្រឹមតែទទួលស្គាល់ពីការអនុញ្ញាតចរាចរណ៍ ក្នុងប្រទេសពីក្រសួងសុខាភិបាលឡើយ ផលិតផលរបស់ក្រុមហ៊ុន ក៏ទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុ RF3 World Cambodia មានចែកចាយគ្រីម Firmax3 ស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ តែចរាចរទូទាំងពិភពលោករហូតជាង២០ប្រទេស រួមមាន៖ ម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ភូមា, បង់ក្លាដែស, ឥណ្ឌា, ប្រុយណេ, ថៃ, វៀតណាម, ឡាវ, កេនយ៉ា, បារាំង, អាមេរិក, កាណាដា, រ៉ូស្ស៊ី, អូស្ត្រាលី, ញូវស៊ីឡែនដ៕