(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រខ្ពស់ និងទំនុកចិត្តពីអតិថិជិន ដែកថែបអ៊ីតាលីម៉ាកវី (V) ដែលជាផលិតផលដែលត្រូវបានទទួលសិទ្ធធ្វើពាណិជ្ជកម្ន និងនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ជីប ម៉ុង ចាប់តាំងពីឆ្នាំ១៩៩៧មក។
ជាមួយគ្នានេះដែរ ក៏ត្រូវបានផលិតផលដែកថែបរបស់ក្រុមហ៊ុនផ្សេងៗទៀតបានយកទៅប្រើប្រាស់ អក្សរនិមិត្តសញ្ញាស្រដៀងគ្នា ដែលធ្វើឱ្យអតិថិជនមានការភាន់ច្រលំ។
ដើម្បីជៀសវាងកុំឱ្យមានការយល់ច្រលំតទៅទៀត តំណាងរោងចក្រផលិតដែកថែប អ៊ីតាលីម៉ាកវី (V) សូមជម្រាបជូនដល់អតិថិនទាំងអស់ ឱ្យបានជ្រាបថាដែកថែបអ៊ីតាលីម៉ាកវី (V) មានត្រាអក្សរវី (V) តែមួយអក្សរគត់ដោយពុំមានបន្ថែមអក្សរអ្វីផ្សេងទៀតនៅពីមុខឬក្រោយអក្សរវី (V) នោះទេ។
ដែកថែបអ៊ីតាលីម៉ាកវី គឺជាដែកថែប ដែលបានទទួលវិញ្ញាបនបត្រស្តង់ដារ ISO 9001:2008 បញ្ជាក់គុណភាព និងទទួលបានទំនុកចិត្តខ្ពស់ ភាពជឿជាក់ពីសំណាក់អតិថិជន អ្នកសាងសង់ និងវិស្វករនានា ដោយសារ តែរាល់វត្ថុធាតុដើមដែលយកមកផលិត ដែកថែបម៉ាកវី (V) សុទ្ធសឹងតែជាវត្ថុធាតុដើមល្អបំផុតលំដាប់ពិភពលោកដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយវិស្វករជំនាញ។
ដែកថែបអ៊ីតាលីម៉ាកវី (V) គឺជាផលិតផលជម្រើសទីមួយសម្រាប់វិស័យសំណង់ជាច្រើនទសវត្សរ៍ក្នុងទីផ្សារកម្ពុជាដោយតែងតែត្រូវបានជ្រើសរើសប្រើប្រាស់នៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវថ្នល់ សណ្ឋាគារ អគារខ្ពស់ៗ ដែលកំពុងលេចចេញជារូបរាងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៕