(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូរបស់ខ្លួន ក្នុងវេទិកានយោបាយអាស៉ី-អឺរ៉ុបលើកទី៣ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់លើកទី៣២ នៅរដ្ឋធានីកូឡុំបូ ស្រីលង្កា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៉ី (អាយកាប់-ICAPP) ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី និងជាសហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប (AEPF) កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូមួយក្រុម ទៅចូលរួមវេទិកានយោបាយអាស៉ី-អឺរ៉ុបលើកទី៣ (3rd Asia-Europe Political Forum-AEPF) និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៣២ របស់ ICAPP (32nd Meeting of the ICAPP Standing Committee) នៅប្រទេសស្រីលង្កា។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា៖