Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួសជុលផ្ទះជូនពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់៤៨ខ្នង នៅខេត្តបន្ទាយមានជ័យ

08-04-2019 13:57

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចុះជួយរុះរើ ជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ រលំផ្ទះជាច្រើនខ្នង នាល្ងាចថ្ងៃ៧ ខែមេសា ឆ្នាំ២០១៩ សរុបចំនួន៤៨ខ្នង ស្ថិតនៅក្នុងស្រុកចំនួន២ ឃុំតាគង់ ស្រុកម៉ាឡៃ និងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សឹង្ហ ទុំ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវមួយមេធំលាយឡំផ្គរន្ទះជាខ្លាំង បណ្តាលឱ្យរលំផ្ទះប្រជាពលរដ្ឋ ព្រមទាំងខូចខាតសម្ភារមួយចំនួន ក៏ប៉ុន្តែមិនបង្កឱ្យប៉ះពាល់អាយុជីវិត ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។ នាពេលនោះដែរប្រជាពលរដ្ឋបានសម្តែងភាពសោមនស្សរីករាយបានឃើញអាជ្ញាធរស្រុក-ខេត្ត និងកម្លាំងប្រដាប់អាវុធ តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះពួកគាត់។

គេសង្កេតឃើញ ចុះទៅរុះរើ និងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ មិនតែប៉ុណ្ណោះ នាំយកស័ង្កសីជាច្រើនសន្លឹក និងអំណោយជាគ្រឿង ឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋរងខូចខាតផ្ទះ ដើម្បីជួយសង្រ្គោះបឋម ដើម្បីដោះស្រាយទុកលំបាក់របស់ប្រជាពលរដ្ឋ៕