(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បុរី ដឺវូឌអេណាថា រ៉េស៊ីដិន បាក៏នចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន international Property advisors (IPA) ដែលជាក្រុមហ៊ុនអចលនទ្រព្យ នៃប្រទេសសិង្ហបុរី ។
ការចាប់ដៃគូរថ្មីត្រូវបានលោកស្រី កាំង ណៃគួយ អគ្គនាយិកា បុរី ដឺវូឌ បានថ្លែងថា ការចុះអនុស្សរណៈយោគយល់រវាង បុរីដឺវូឌ និងក្រុមហ៊ុន International Property Advisors (IPA) វិញគឺធ្វើឡើងក្នុងគោលបំណងដើម្បី ប្រកាសជាផ្លូវការអមពីការសហការគ្នា ដើម្បីប្រែក្លាយ បុរី ដឺវូឌ ទៅជាបុរីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការរស់នៅជួបជុំគ្នាដ៏ប្រណិតសម្រាប់សមាជិគ្រួសារ៣ជំនាន់ ក្រោមដំបូលផ្ទះតែមួយដែលរាប់ចាប់ពីកូនតូច លោកប៉ា អ្នកម៉ាក់ កណ្តាលរហូតដល់លោកតាលោកយាយវ័យជរាប្រកបដោយផាសុកភាព សុវត្ថិភាព អមជាមួយនឹងការប្រើប្រាស់ក្រឿងបរិក្ខារ សួនច្បារ និងសេវាកម្មផ្សេងៗ ប្រកបដោយភាព សប្បាយរីករាយ និងសុភមង្គល។
ជាមួយគ្នា បុរីដឹវូឌ បានបន្ថែមការិយាល័យរបស់ខ្លួន ក្នុងផ្សារទំនើបអ៊ីកូស្ទ័រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹង The Park Community Mall ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មហាងទំនិញភោជនីយដ្ឋានល្បីៗ ហាងកាហ្វេដ៏ពេញនិយម ក្នុងតំបន់បឹងស្នោរពេលបច្ចុប្បន្ន។
លោកស្រី បានថ្លែងថា ការបង្កើនការិយាល័យលក់នឹងធ្វើឱ្យអតិថិជនដែលរស់នៅក្នុងតំបន់នេះ និងអ្នកដែលជិះកាត់ កាន់តែមានភាពងាយស្រួល ក្នុងការចូលមកសាកសួរព័ត៌មានព្រមទាំង អាចទៅទស្សនាគម្រោងដោយផ្ទាល់ដែលមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះ ពីការិយាល័យលក់ថ្មីនេះ។
លោក Ku Swee Yong អគ្គនាយកក្រុមហ៊ុន international Property Advisors (IPA) បានបន្ថែមថា ពួកយើងនឹងនាំយកគំរូៗ ល្អដែលអនុវត្តដោយអ្នកជំនាញគ្រប់គ្រង បុរីលំដាប់អន្តរជាតិទៅលើការរស់នៅបែបសហវ័យបូកផ្សំជាមួយ នឹងតម្រូវការចង់បានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ ដើម្បីបង្កើតបរិយាកាសរស់នៅជួបជុំគ្នា បែបប្រណិតក្រោមដំបូលកផ្ទះតែមួយដ៏អស្ចារ្យ។
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តថ្មីដែលផ្លាស់ប្តូរ ពីការរស់នៅប្រណិតទៅជាការស់នៅជួបជុំដ៏ប្រណិតរបស់បុរីដឹវូឌនឹងផ្តល់ជូនកញ្ចប់បំពាក់បន្ថែមពិសេសសម្រាប់វីឡានីមួយៗ ដូចជា ការប្រើប្រាស់ឥដ្ឋការ៉ូដែលមិនមានភាពរអិលមានសុវត្ថិភាពខ្ពស់សម្រាប់កូនក្មេងតូចៗ បំពាក់បង្កាន់ដៃតាមបន្ទប់ទឹក ដើម្បីសម្រួលដល់មនុស្សចាស់ក្នុងការប្រើប្រាស់ទឹក និងបង្កើនការតុបតែង បែបធម្មជាតិ ដើម្បីធានាជូននូវបរិយាកាសរស់នៅមួយដែលមានសុខុមាលភាពខ្ពស់ ជូនដល់សមាជិកទាំងអស់នៅក្នុងក្រុមគ្រួសារ។
គួរបញ្ជាក់ថា បុរីដឹវូឌ សាងសង់មាន៣ប្រភេទគឺវិឡាឃ្វីន វីឡាភ្លោះ និងវិទ្យាកូនកាត់។ ជាក់ស្តែង ចំនួនវីទ្យាសរុបនៅសល់ត្រឹមតែ១៨ចុងក្រោយតែប៉ុណ្ណោះ ខណៈដែលបុរីដឹវូឌ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៨ ក្រោយពីការរៀបចំគម្រោងអស់រយៈពេល២ឆ្នាំ ក្នុងទំហំផ្ទៃដី៣,៥ហិតា ដែលអាចសង់ផ្ទះបានចំនួន១០៨ផ្ទះ។
ជាមួយគ្នានេះ បុរីដឹវូឌ ក៏បានចំណាយទុនវិនិយោគចំនួន១៨លានដុល្លារ ដែលមានទីតាំងស្ថិតនៅវាលស្បូវ។ នៅសល់តែ១០ខែទៀតប៉ុណ្ណោះម្ចាស់ផ្ទះអាចចូលទៅរស់នៅបាន៕