(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ០០៩ ផ្លូវលេខ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រុមហ៊ុន សុភាព តេជៈ ឯ.ក បានរៀបចំកម្មវីធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអតិថិជន និងដៃគូពុះដីឡូត៍នានា ដើម្បីជាការអរគុណ ព្រមទាំងបរិច្ចាគថវិកាជួយសង្គមជាតិ ពិសេសនោះលោក យង សុភាព តំណាងឲ្យនាយកក្រុមហ៊ុន នឹងសូមថ្លែងអំណរគុណដល់បងប្អូន អតិថិជនទាំងអស់ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការទិញដីឡូតិ៍គ្រប់គម្រោង។
លោកបានបន្តទៀតថា កម្មវិធីថ្ងៃនេះក្រុមហ៊ុនរបស់លោកមានគោលបំណងជួបជុំអតិថិជន ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ក្នុងនោះក៏មានការចាប់រង្វាន់ធំៗជាច្រើន ដល់អតិថិជន ។ ក្នុងនោះដែរលោកបានបញ្ជាក់ថា មាន ៩គម្រោងដីឡូតិ៍ បច្ចុប្បន្នភាពមានប្លង់ទន់ ប្លង់រឹងស្របច្បាប់១០០%។
ទន្ទឹងនោះដែរ លោកបានអញ្ជើញមន្ត្រីសុរិយោដី មកចុះធ្វើប្លង់ដល់អតិថិជនភ្លាមនៅកន្លែងនោះ ចំនួន ២០ប្លង់ផងដែរ។
នាឱកាសនោះ លោក តិច ឃួនសុភាព នាយកក្រុមហ៊ុន បានថ្លែងអំណរអរគុណដល់អតិថិជន ក៏ដូចជាដៃគូទាំងអស់។ លោកបន្តថា ក្រុមហ៊ុនរីកចំរើនបានដោយសារអតិថិជន ដូច្នេះខ្ញុំមិនភ្លេចគុណ អតិថិជននោះទេ ខ្ញុំអរគុណ និងសូមឲ្យអតិថិជនមានសុខភាពល្អរកទទួលមានបានគ្រប់ៗគ្នា។ បើមិនមានបងប្អូនអតិថិជនទេនោះ ក៏ក្រុមហ៊ុនមិនមានថ្ងៃនេះដែរ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោកមាន ៩គម្រោងដីឡូតិ៍ បច្ចុប្បន្នភាពមានប្លង់ទន់ ប្លង់រឹង ស្របច្បាប់ ១០០% សេវាកម្មល្អ ស្មោះត្រង់ គុណធម៌ ជោគជ័យ។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុន សុភាព តេជៈ ឯ.ក បានរួមចំណែក នឹងបរិច្ចាគក៏ជាជួយដល់សង្គមជាតិ ជាពិសេសការអភិវឌ្ឃនក្នុងសង្គមរបស់យើង ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក តិច ឃួនសុភាព តំណាងក្រុមហ៊ុន បានឧត្ភមដូចជាទឹកប្រាក់២លានរៀល ទឹកវិតាល់ ៣០កេសជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តំណាងទទួលដោយលោកចៅសង្កាត់ពន្សាំង និងឧបត្ភម្ភជូនដល់ សង្កាត់ពន្សាំងចំនួនទឹក៥០ម៉ឺនរៀល ទឹកវិតាល់២០កេស ព្រមទាំងឧបត្ភម្ភដល់អង្គការបណ្តុះបណ្តាលកុមារកំព្រា ៥០ម៉ឺនរៀល ទឹកវិតាល់ចំនួន១០កេស ជាពិសេសនោះក្រុមហ៊ុន បានប្រកាសស្វែងនិស្សិតក្រីក្រចំនួន ៣០នាក់ ក្នុងការបណ្តុះបណ្តាលលើវិស័យអចលនទ្រព្យ ដីធ្លីដោយឥតគិតថ្លៃផងដែរ។
លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំងបន្តថា ទាំងនេះដោយមានការជ្រោមជ្រែងពីបណ្តាក្រុមហ៊ុន ដីឡូតិ៍ ដែលមានទីតាំងនៅសង្កាត់ពន្សាំង ដែលបានជួយឧបត្ភមដល់សង្កាត់ជាច្រើនកន្លងមកនេះ ពិសេសក្រុមហ៊ុន សុភាព តេជៈនេះ ដែលតែងតែជួយធ្វើការអភិវឌ្ឍក្នុងមូលដ្ឋានសង្កាត់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនតែងតែជួយដល់គ្រួសារក្រីក្រ ប្រជាពលរដ្ឋជួយគ្រោះថ្នាក់ធម្មជាតិ រក៏មានជំងឺប្រចាំកាយ ក្រុមហ៊ុនទាំងអស់បានជួយជាទឹកប្រាក់ ជួយជាសម្ភារជាច្រើនដល់សង្កាត់ដើម្បីប្រជាពលដ្ឋ ក៏ដូចជា ជួយដល់សង្គមជាតិទាំងមូល។
លោកចៅសង្កាត់ បានបញ្ជាក់ថា រាល់ថ្ងៃដែលក្រុមហ៊ុនដំណើរទៅបានជោគជ័យនេះ គឺដោយសាសន្តិភាព ស្ថេរភាព ពីប្រទេសរបស់យើងហើយសន្តិភាពនេះហើយ បាននាំមកនូវការអភិវឌ្ឍន៍ វិនិយោគធំៗនៅក្រៅប្រទេសមានការចូលរួម និយាយរួមគឺដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរកសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជា ប្រទេសកម្ពុជារបស់យើង។
លោកបានបន្ថែមទៀត នៅក្នុងសង្កាត់ពន្សាំងនេះ មានក្រុមហ៊ុនជាច្រើនមានការវិនិយោគពុះដីឡូតិ៍សង់រំនៅដ្ឋានជាច្រើន ធ្វើឲ្យសង្កាត់ពន្សាំងមានមុខមានមាត់ជាខ្លាំងក្នុងចំណោមសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ។ កន្លងទៅនេះឃើញមានផ្លូវបេតុង ខ្វាត់ខ្វែង ដោយសារសាលារាជធានីភ្នំពេញ ថ្នាក់ខណ្ឌជួយឧបត្ភម្ភ និងមូលនិធិរបស់សង្កាត់ពន្សាំងផងដែរ ទាំងនេះគឺជាសក្តានុលមួយ សម្រាប់សង្កាត់ពន្សាំង។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ក្នុងសង្កាត់ពន្សាំង សូមជួយលើកស្ទួយដល់សង្គមជាតិ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាបន្តទៀត៕