(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតា នៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាល បេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាល នាដើមសតវត្សរ៍ទី២០។
*សម្ដេចតេជោ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសលោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយបំផុតដែលកម្ពុជា មានសារមន្ទីរស្តីពីសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបិយវត្ថុមានតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការរបស់ជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានប្រាក់ដុល្លារកើតមានខ្លាំងបំផុតនៅកម្ពុជាក្នុងសម័យ UNTAC នាដើមទសវត្សរ៍ឆ្នាំ៩០។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងពេលចូលមករក្សាសន្តិភាព នៅកម្ពុជា UNTAC បានប្រើលុយប្រមាណ ២ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ដោយគ្មានការប្តូរជាប្រាក់រៀលនោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វត្តមានប្រាក់ដុល្លារ កើតមានខ្លាំងបំផុតនៅកម្ពុជាក្នុងសម័យ UNTAC នាដើមទសវត្សរ៍ឆ្នាំ៩០។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាបទពិសោធន៍មួយសម្រាប់ប្រទេសដទៃទៀត ដែលមានវត្តមានកងកម្លាំងរក្សាសន្តិភាពត្រូវគិតគូរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួមរក្សាសន្តិភាពនៅប្រទេសដទៃ តែក៏មិនចង់ឱ្យប្រទេសទាំងនោះជួបរឿងប្រើក្រដាសប្រាក់ដុល្លារ យ៉ាងគំហុកដូចកម្ពុជាពីអតីតកាលនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានរបបណាដែលបំផ្លាញក្រដាសប្រាក់ចោលដូចរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ ដូច្នេះការដោះដូរទំនិញរបស់កម្ពុជានៅក្រោយរបបប៉ុលពតដួលរលំ គឺយកទំនិញ ទៅដោះដូរនឹងទំនិញ។
*សម្តេចតេជោ ហ៊ុន សែន បានបន្តថា លុះដល់ដំណាក់ក្រោយមក អ្នកមានមាសក៏ចាប់ផ្តើមកាត់មាស ដើម្បីដោះដូរទំនិញ។
*សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកប្រវត្តិដ៏ឈឺចាប់របស់កម្ពុជានេះ គឺគ្មានប្រទេសណាធ្វើដូចនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះក្រដាសប្រាក់របស់កម្ពុជាឡើងវិញជាលើកដំបូង គឺបោះនៅទីមូស្គូប្រទេសរុស្ស៉ី។ លុះក្រោយមកទើបបោះនៅអាល្លឺម៉ង់ បារាំង។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបោះក្រដាសប្រាក់ដោយខ្លួនឯង មានម៉ាស៊ីនទំនើបៗ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់រៀលខ្មែរ ត្រូវបានប្រើដំណាក់កាលដំបូងតែរវាងមន្ត្រីរដ្ឋការ និងអ្នកលក់ដូរតែប៉ុណ្ណោះ។
*សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រីភាគី បានទាមទារឱ្យលុបចោលប្រាក់រៀល។ ឆ្លើយតបការទាមទារនេះសម្តេចបានស្តី និងចង្អុលមុខ ខៀវ សំផន និងលោក សឺន សាន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងសោកស្តាយបំផុតដែលក្រុមត្រីភាគីនាពេលនោះទាមទារឱ្យលុបចោលប្រាក់រៀល។
*សម្តេចតេជោ បានថ្លែងថា ប្រាក់រៀលរបស់កម្ពុជានាពេលបច្ចុប្បន្ន បានមានកំណើតជាថ្មីចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ មកដល់ពេលនេះមានអាយុ៣៩ឆ្នាំហើយ។
*សម្តេចតេជោ បានរំលឹកថា ក្នុងដំណាក់កាលចរចារកសន្តិភាពលោក សឺន សាន តំណាងឱ្យត្រីភាគីបានទាមទារឱ្យលុបប្រាក់រៀល និងបោះប្រាក់ SNC ប្រើជំនួសវិញ តែសម្តេចមិនព្រមនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រាក់រៀលឡើងថ្លៃពេក ក៏មិនជាការល្អនោះដែរ ព្រោះកម្មករប្រមាណជា ១លាននាក់ បើកប្រាក់ឈ្នួលជាប្រាក់ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យធានាគារជាតិគិតគូរទៅលើបញ្ហានេះ។
*សម្តេចតេជោ បានថ្លែងថា ការដែលធានាគារមិនដើរតួនាទីជាអ្នកកាត់ក្តីលើអត្រាប្តូរប្រាក់ ដោយទុកឱ្យឯកជនជាអ្នកកាត់ក្តីនោះ គឺជារឿងល្អប្រសើរមួយ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ អ្នកវិនិយោគផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការរបស់ UNTAC នៅកម្ពុជា បានបង្កជាបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខៀវ សំផន និងលោក សឺន សាន ដែលជេរសម្តេចជាអាយ៉ងចុងក្រោយសុទ្ធតែជាបុគ្គលសម្តេចប្រើ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យលោក ជា ចាន់តូ រៀបចំពិធីអបអរសាទរខួប៤០ឆ្នាំ ថ្ងៃកំណើតធនាគារជាតិ ដើម្បីជាការអបអរសាទរដល់កំណើតរបស់ប្រាក់រៀល ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សានូវមរតកប្រាក់រៀល និងប្រមែប្រមូលនូវប្រវត្តិសាវតានានាពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៨៖៤៩នាទី, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់។