(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៨៨៦គ្រឿង រកឃើញល្មើសច្បាប់៧៣៩គ្រឿង (ម៉ូតូ៧៨%) អប់រំ២៤១គ្រឿង និងផាកពិន័យ៤៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៧ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២,១០៧គ្រឿង, អប់រំ១៤៤គ្រឿង និងផាកពិន័យ៤៥១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៨,១៣៨គ្រឿង រកឃើញយានយន្តល្មើស៧,៨៣៨គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ២,៨៣៦គ្រឿង និងផាកពិន័យ៥,០០២គ្រឿង៕