ក្រសួងកសិកម្ម៖ គ្មានសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២ ដូចការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ! (Video inside)
07-04-2019 13:39
(ភ្នំពេញ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានព័ត៌មានមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គ្មានសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោម២ ដូចអ្វីដែលវិទ្យុអាស៊ីសេរី បានធ្វើការផ្សព្វផ្សាយ នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នោះទេ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ក្រសួងកសិកម្ម បានចេញប្រកាសលុបរោងម៉ាស៊ីនអារ កែច្នៃឈើរបស់ក្រុមហ៊ុន អាំងអេន អាសូស៊ីអេត ឡយឺរ អិលធីឌី ស្ថិតនៅក្នុងឃុំក្បាលរមាស និងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
មន្ទីរសកិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក៏ដូចជាផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានសហការរួមគ្នា អនុវត្តន៍វិធានការ និងធ្វើការការពារត្រួតពិនិត្យក្នុងតំបន់ទាំងអស់ ដោយមិនឲ្យមានការដឹកជញ្ជូនផល អនុផលព្រៃឈើចេញពីរោងអារឈើចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖