(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី និងភរិយា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចំណុះក្រោមរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាព បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងនគរបាលវរៈសេនាតូច ការពារព្រំដែនគោកលេខ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ថិតនៅប៉ុស្តិ៍បាតឹង ក្នុងភូមិអូរណា ឃុំប៊ូស្រា ស្រុកពេជ្រាដា ។
ការចុះសំណេះសំណាល និងសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នាឱកាសនេះ ធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខទៀតនេះ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ និងកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត និងលោកស្រី បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនកងកម្លាំងផងដែរ៕