(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៧៧២គ្រឿង រកឃើញល្មើសច្បាប់៦៨៥គ្រឿង(ម៉ូតូ៧០%) អប់រំ២២២គ្រឿង និងផាកពិន័យ៤៦៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៦ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,៨៣៥គ្រឿង, អប់រំ១៦០គ្រឿង និងផាកពិន័យ៣៥៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៩,០៦៩គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៣,៩១៩(ម៉ូតូ៧៧%) ក្នុងនោះអប់រំ១,៤១៨គ្រឿង និងផាកពិន័យ២,៥០១គ្រឿង៕