(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន១៦ករណី ក្នុងនោះ មានករណីប្រើប្រាស់២ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,១៤៣ករណី ឃាត់មនុស្ស ៤,៦១០នាក់ (ស្រី ៣៧៧នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕