(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការ នូវថ្នាំលាប Dulux (ឌូឡាក់) បានរកឃើញ នូវម្ចាស់រង្វាន់ធំទាំង៣ ដែលឈ្នះម៉ូតូហុងដា ពណ៌មាសដ៏ស្រស់ស្អាតស៊េរីថ្មីឆ្នាំ២០១៩ ដែលបានចាប់ឆ្នោតផ្យាយផ្ទាល់ តាមរយៈទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃសៅរ៍នេះ។

ទីបំផុតយើងរកឃើញហើយរង្វាន់ទាំង៣រូប ដែលអ្នកឈ្នះទី១បានទៅលើឈ្មោះ ជ័យ វ៉ាន់ នៅខេត្តកោះកុង អ្នកឈ្នះទី២ បានទៅលើឈ្មោះ សេង សុមិនា នៅរាជធានីភ្នំពេញ និងអ្នកឈ្នះទី៣ បានទៅលើឈ្មោះ សុខ ឆៃនៅរាជធានីភ្នំពេញ។

ថ្នាំលាប Dulux (ឌូឡាក់) ជាផលិតផលដែលមានគុណភាពខ្ពស់ពី AkzoNobel (អាកហ្សូណូប៊ែល) ដែល ជាស្លាកសញ្ញាមានគុណភាព និងទទួលបានការទុកចិត្ត ជាសកលទៅលើភាពស្រស់ស្អាត ការពារ និងថែរក្សានូវគេហដ្ឋាន និងសំណង់អាគារគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ថ្នាំលាប Dulux (ឌូឡាក់) ការចាប់រង្វាន់ធំម៉ូតូហុងដាស៊េរីថ្មី៣រង្វាន់ថែមទៀត នៅអំឡុង ខែមិថុនា ឆ្នាំ២០១៩នេះ ហើយលោកអ្នក ក៏នឹងនៅតែមានសំណាង ជាមួយការកោសភ្លាមឈ្នះ ភ្លាមនូវ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី Dulux ផងដែរ៕