(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតទាំងឡាយ កុំទៅកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីព្រៃ នៅក្នុងភូមិសាស្ត្រតំបន់ភ្នំគូលែនទៀត ដោយលោកចង់ឲ្យភ្នំគូលែននេះ រក្សាបាននូវភាពដើមដូចអតីតកាល។
ការអំពាវនាវរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តព្រះក្រាល ភ្នំគូលន និងសម្ពោធឆ្លងសមិទ្ធិផលនានា ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
លោកអភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា៖ «នេះខ្ញុំនិយាយដោយភាពស្មោះត្រង់ថា ចង់ឲ្យភ្នំគូលែននេះរក្សាភាពដើមដូចជា ១០ឆ្នាំមុន ២០ឆ្នាំមុន។ ខ្ញុំមិនដឹងថា បងប្អូនប្រជាពលរដ្ឋ រស់នៅភ្នំគូលែននេះជ្រាប ឬទេថា តំបន់ភ្នំគូលែននេះ ជាតំបន់ប្រវត្តិសាស្ត្រចាស់បូរាណមួយ ក្នុងខេត្តសៀមរាបរបស់យើង មុនសម័យអង្គរទៅទៀត [...] សូមថែរក្សាភ្នំគូលែននេះនេះឲ្យបានដូចដើម ឲ្យក្លាយជាភ្នំគូលែនដែលយើងស្គាល់ពីមុន ហើយក៏សូមឲ្យប្រជាពលរដ្ឋដែលរស់នៅទីនេះ ហើយឈ្មួញដែលមានបំណងទន្ទ្រានដី ឬក៏សម្បត្តិធម្មជាតិរបស់ភ្នំគូលែននេះ ពេលចូលមកដល់តំបន់ នេះឲ្យផ្លាស់ប្តូរគំនិត ដែលចង់កាប់ឈើឲ្យស្រលាញ់ដើមឈើ ឱបដើមឈើ ត្រូវដាំដើមឈើបន្ថែម»។
លោកបន្តថា «ខ្ញុំចង់ឲ្យជនអគិតមួយចំនួន ដែលមានបំណងចង់បំផ្លាញភ្នំគូលែននេះ សូមឲ្យវត្ថុស័ក្តិសិទ្ធផ្លាស់ប្តូរគំនិតគាត់ ឲ្យចេះស្រលាញ់ដើមឈើ ឲ្យដូចជាយើងទាំងអស់គ្នា»។
លោក ទៀ សីហា បានថ្លែងទៀតថា ភ្នំគូលែនជាតំបន់មួយពិសេសមួយ ដែលគ្មានតំបន់ណាក្នុងខេត្តសៀមរាប ល្អដូចភ្នំគូលែននោះទេ។ បើសិនជាប្រជាពលរដ្ឋបន្ត ឬមួយក៏