(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់មន្ទីរការងាររាជធានី-ខេត្ត និយោជក សហព័ន្ធសហជីព ព្រមទាំងកម្មករនិយោជិតទាំងអស់ អំពីការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដោយបានណែនាំឲ្យរៀបចំប្រារព្ធទិវានេះឱ្យបានអធិកអធមនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន និងចងបដាពាក្យស្លោកមួយចំនួន នៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថានទាំងនោះ។

ក្រសួងបានឲ្យដឹងថា ទិវានេះត្រូវបានប្រារព្ធធ្វើជារៀងរាឡឆ្នាំ ដោយប្រទេសជាសមាជិក នៃអង្គការអន្តរជាតិខាងការងារ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។

ក្រសួងការងារបានបន្តថា ឆ្នាំ២០១៩នេះ ជាឆ្នាំទី១៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាព និងអនាគតនៃការងារ។

ក្រសួងការងារបានបន្តទៀតថា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់បងប្អូនកម្មករនិយោជិត សូមលោក លោកស្រីប្រធាន ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានបោះទីតាំងនៅតាមបណ្តារាជធានី-ខេត្ត ត្រូវរៀបចំប្រារព្ធទិវានេះឱ្យបានអធិកអធមនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន និងចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថាន ដើម្បីចូលរួមអបអរសាទរទិវាពិភពលោក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖