(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយស្នើឲ្យគណនី Facebook មួយដែ លបានចុះផ្សាយពាក់ព័ន្ធនឹងនាយអាវុធហត្ថ ដោយប្រឌិតចោទប្រកាន់ បំផ្លើសអាចធ្វើឲ្យ សាធារណជនភ័ន្ដច្រឡំនោះ កែតម្រូវខ្លឹមសារនោះវិញជាបន្ទាន់។
អាវុធហត្ថបានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់អត្ថបទនៅតែបន្តផ្សាយនូវព័ត៌មាន ដែលគ្មានមូលដ្ឋានខាងលើ និងមិន ព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ ចាត់ទុកជាការផ្សាយនោះមានចេតនា បង្ខូច មូលបង្កាច់ បំផ្លាញមន្ត្រី និងស្ថាប័នកងរាជអាវុធហត្ថ ហើយរក្សាសិទ្ធិធ្វើការប្តឹង និង អនុវត្តតាមនីតិវិធី។
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៃសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖