ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល បញ្ជាក់ពី «ការវិវត្តន៍ថ្មីៗ និងសេចក្តីត្រូវការនៃការវិនិយោគ សាងសង់ព្រលានយន្តហោះនៅកម្ពុជា» តាមរយៈទូរទស្សន៍ Fresh News នៅថ្ងៃចន្ទសប្តាហ៍ក្រោយ
06-04-2019 08:42
(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងបញ្ជាក់លម្អិតស្តីពី «ការវិវត្តន៍ថ្មីៗ និងសេចក្តីត្រូវការ នៃការវិនិយោគការសាងសង់ ព្រលានយន្តហោះនៅកម្ពុជា »។
ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងលោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.