(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាខាងមុខនេះ អនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿងនៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង៥៖៣០នាទីព្រឹក។
ដើម្បីកាន់តែងាយស្រួល រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដូចខាងក្រោមនេះ៖