(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យលើគម្រោងមុនៗបុរី សម្បត្តិ មានហេង ៣ បានប្រកាសបើកលក់ដំណាក់កាលទី២ នៃគម្រោងថ្មីមានឈ្មោះថា «ភូមិប្រណិតព្រែកឯង» របស់ខ្លួន។ ជាមួយគម្រោងថ្មីនេះបុរី សម្បត្តិ មានហេង ៣ បានប្រកាសផ្ដល់គោលការណ៍បង់រំលស់១០០ភាគរយ ដោយគ្មានការប្រាក់ដល់អតិថិជនផងដែរ។
គម្រោងថ្មីនេះមានលក់ផ្ទះជាច្រើនប្រភេទរួមមាន៖ ផ្ទះល្វែងហ្សបហោស៍ ជាប្រភេទផ្ទះដែលអាចប្រកបអាជីវកម្ម និងជាប្រភេទវីឡាកូនកាត់មានរបង កំពុងពេញនិយមខ្លាំងពីអតិថិជនទូទៅ ដោយឡែកទីតាំងផ្ទះល្វែងនេះមានទីតាំង ស្ថិតនៅជិតផ្សារព្រែកឯងជាកន្លែងសាកសមបំផុត សម្រាប់ការស្នាក់នៅប្រកបដោយផាសុខភាព និងអនុញ្ញាតិអតិថិជនអាចប្រកបអាជីវកម្មបាន។
សូមជម្រាបថា គម្រោង «ភូមិប្រណិតព្រែកឯង» ទទួលបានជោគជ័យខ្លាំងលើការលក់ក្នុង ដំណាក់មុនរបស់ខ្លូន ពិសេសទៅលើប្រភេទវីឡាកូនកាត់មានរបង ដែលមានទំហំធំទូលាយ រចនាបទក្រៅមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ និងដេគ័រខាងក្នុងរៀបចំយ៉ាងពិសេស គួរឲ្យចង់រស់នៅពិសេសសម្រាប់គ្រួសារធំ។
គម្រោង «ភូមិប្រណិតព្រែកឯង» ជាគម្រោងដែលមានផ្ទះចំរុះដូចជា៖ វីឡាភ្លោះ, វីឡាកូនកាត់មានរបង និងអត់របង, ផ្ទះល្វែងប្រភេទ A B C និង D ដែរល្អសម្រាប់ការស្នាក់នៅ និងអាចប្រកបអាជីវកម្មបាន។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុរីក៏មានការបញ្ចុះតម្លៃពិសេសរហូតដល់៨% ជូនដល់អតិថិជន និងមានផ្តល់ជូនលក្ខខណ្ខបង់ប្រាក់ងាយស្រួល និងសំបូរបែបជាពិសេសមានប្រូម៉ូលសិនបង់រំលស់១០០% ជាមួយបុរីដោយមានអត្រាការប្រាក់ទាបផងដែរ។
សូមអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីនៃ ការរស់នៅបែបទំនើបស៊ីវីល័យ ជាមួយគម្រោង «ភូមិប្រណិតព្រែកឯង» ឥឡូវនេះ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០៩៥ ៣៣ ៣១ ០០/ ០៩៥ ៣៣ ៣៩ ២០/ ០៧០ ៣៣ ៣៩ ២០ ឬចូលទៅកាន់គេហទំព័រ Facebook: borey sambath meanheng 3 ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីការិយាល័យកណ្តាល អគារលេខ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕