(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៥១៨គ្រឿង រកឃើញល្មើសច្បាប់៦៨៣គ្រឿង(ម៉ូតូ៣៥%) អប់រំ២៦៥គ្រឿង និងផាកពិន័យ៤១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៥ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២,០៤២គ្រឿង, អប់រំ១៩៥គ្រឿង និងផាកពិន័យ៣៦២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,០៧៤គ្រឿង រកឃើញយានយន្តល្មើស១៥,២៩៧គ្រឿង(ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,១៩៦គ្រឿង និងផាកពិន័យ២,០៣៨គ្រឿង៕