(កោះកុង)៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរក្សាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ ធនាបាននូវសុវត្ថិភាព សន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតីខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
អភិបាលក្រុង និងជាប្រធានគណៈបញ្ជារការឯកភាពក្រុង បានបញ្ជាក់ថា ដើម្បីរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ សន្តិសុខសុវត្តិភាព សុខសាន្ត សូមប្រជាពលរដ្ឋ ធ្វើអនាម័យបរិស្ថានតុបតែងលំអរ តាមគេហដ្ឋាន សណ្ឋាគារ រម្មណីយដ្ឋាន ទីកន្លែងកំសាន្តឲ្យមានសោភ័ណភាព ក្នុងការទាក់ទាញភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖