(បន្ទាយមានជ័យ)៖ អតិថិជនតែបៃតង អ៊ីឈីតាន់ម្នាក់ទៀតហើយអ្នកនាង សៅ ស៊ាងហៃ ដែលរស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសំណាងឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន ១០០លានរៀល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សៅ ស៊ាងហៃ ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ប្រាក់លានរបស់តែបៃតង អ៊ីឈីតាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ជាពិសេសបន្ទាប់ពីត្រឡប់មកពីរៀនកាត់ដេរវិញ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ ទទួលទានជាប្រចាំ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ពីអ្នកលក់ ដែលនៅជិតផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង ។

អ្នកនាងបានបន្តថា ភ្លាមនោះពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ក្រុមគ្រួសារ និងញាតិមិត្តជិតខាងឱ្យមកចោមរោមមើល រួមជាមួយនឹងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។

អ្នកនាងបានបន្តថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ អ្នកនាងនឹងប្រគល់ជូនម្តាយ ហើយទុកមួយចំណែកទៀត បង្កើតមុខរបរជាកន្លែងកាត់ដេរ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕