BREAKING NEWS: អគ្គិភ័យកំពុងឆេះចំការកូនប្រេងខ្យល់ជិត១០ហិកតា យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត ខេត្តស្វាយរៀង និងកំពុងគំរាមកំហែងផ្ទះប្រជាពលរដ្ឋ (Video inside)
05-04-2019 14:10
(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យបាននិងកំពុងឆេះចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។
សម្រាប់មូលហេតុ ដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕