(កូឡាឡាំពួ)៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco) ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ទទួលបាន «ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ» សម្រាប់ឆ្នាំ២០១៩ ពីស្ថាប័ន Frost & Sullivan។ នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីត្រូវបានទទួលស្គាល់ នៅក្នុងឆ្នាំ២០១៦ថា ជាក្រុមហ៊ុនទូរគមនាគមន៍ ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។
នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានថ្លែងថា «ជោគជ័យនេះ គឺបានសបញ្ជាក់ពីភាពរីកចំរើនរបស់ក្រុមហ៊ុន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំរើការ និងពង្រីកស្ថាប័នរបស់ខ្លួន នៅក្នុងតំបន់។ ជាការពិតណាស់នៅពេលដែលប្រទេសមួយកំពុងខិតខំប្រឹងប្រែង ស្វែងរកនូវសេវាកម្មបច្ចេកវិទ្យាដែលពួកគេចង់បាន នៅពេលនោះហើយដែលក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាស្ពានដើម្បីភ្ជាប់ទំនាក់ទំនង និងធានានូវហេដ្ឋារចនាសម្ព័ន្ធរួមបានត្រឹមត្រូវ ពីប្រទេសមួយ ទៅប្រទេសមួយទៀត។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បាននាំមកនូវភាពច្នៃប្រឌិត និងការអនុវត្តន៍ដ៏ល្អបំផុត ទៅដល់បណ្តាប្រទេសដែលយើងមានវត្តមាន និងបញ្ជាក់ឲ្យច្បាស់អំពីភាពនាំមុខគេ ដែលលើសពីការថែរក្សាអភិវឌ្ឍន៍ និងការផ្តល់ផល ប្រយោជន៍ដល់សង្គម។ លោក Richard Wong, អនុប្រធាន នឹងជាអ្នកដឹកនាំជាន់ខ្ពស់ របស់វិទ្យាស្ថាន ICT ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័ន Frost & Sullivan បានបន្ថែមថា អ៊ីដតខូ បានបង្ហាញពីសមត្ថភាព ដើម្បីជួយជ្រោមជ្រែង នៅក្នុងការប្រកួតប្រជែងវិស័យទូរគមនាគមន៍ ដើម្បីសម្របសម្រួលខ្លួន ទៅតាមការផ្លាស់ប្តូររបស់វិស័យបច្ចេកវិទ្យា។
លោកបន្ដថា នេះក៏មិនត្រឹមតែជាការបង្ហាញឲ្យឃើញ នូវការរីកលូតលាស់ជាច្រើនផ្នែក នៃភាពជោគជ័យ ដែលជាដៃគូរនៅក្នុងតំបន់សម្រាប់ជួយផ្តល់ ដល់បច្ចេកវិទ្យាជំនាន់ថ្មី និងការតាំងចិត្តដ៏មោះមុតរបស់ អ៊ីដតខូ នៅក្នុង វិស្វកម្មពណ៌បៃតង។ ពួកយើងសង្ឃឹមថា នឺងបានដឹងបន្ថែមទៀត នូវការជំរុញ និងអភិវឌ្ឍន៍នូវគំនិតច្នៃប្រឌិតរបស់ពួកគេ នាថ្ងៃអនាគត។ នៅក្នុងឆ្នាំ ២០១៨ អ៊ីដតខូ បានបង្ហាញឲ្យឃើញ អំពីភាពយូរអង្វែងនូវភាពនាំមុខគេ នៃការរចនា និងការផ្តល់ឲ្យនូវថាមពល ដែលអាចប្រើប្រាស់វិញបាន ដែលជាលទ្ធផលដ៏ល្អឥតខ្ចោះ និងកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានកាន់តែប្រសើរ។
ដូចនេះហើយ ក្រុមហ៊ុនបានទទួលជោគជ័យទៅលើ ការកាត់បន្ថយលើការបញ្ចេញឧស្ម័នកាបូនដល់ទៅ ៤៤ ភាគរយ ហើយក៏បានក្លាយទៅជាក្រុមហ៊ុនដែលនាំមុខគេលើការអភិវឌ្ឍន៍ដ៏គង់វង្ស និងយូរអង្វែង។ សម្រាប់ អ៊ីដតខូ ភាពគង់វង្ស និងយូរអង្វែង គឺជាធាតុផ្សំដ៏សំខាន់របស់ក្រុមហ៊ុន ក្នុងការដឹកនាំនៃការធ្វើប្រតិបត្តិការនៃមុខជំនួញ និងការតាំងចិត្ត ទៅលើភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ហើយក៏ដូចជាបញ្ជាក់ឲ្យច្បាស់នូវការបង្កើត ឡើងដោយភាពវិជ្ជមាន និងការកាត់បន្ថយផលប៉ះពាល់ ទៅលើទីផ្សារដែលពួកយើងកំពុងឈរជើងបច្ចុប្បន្ន។
លោក Suresh Sidhu ថា «ខ្ញុំពិតជាមានមោទនះភាពណាស់ ដែលបានចែករំលែកក្នុងអំឡុង ២០១៨ ជាមួយនិងទិន្នន័យសរុប ប្រមាណ ១,១១២ សម្រាប់ green sites ដែលផ្ទុកទៅដោយអ្នកដែលប្រើប្រាស់ Renewable Energy និងធាតុផ្សំដែលគួរឲ្យកត់សំគាល់លើសប្រមាណ១,០០០គ្រួសារ ដែលបានផ្តល់ថាមពល ដោយគំរោងចរន្តអគ្គីសនីរបស់ពួកយើង Tower to Community»។
ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលស្គាល់ពីសំណាក់ក្រុមហ៊ុន ដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអភិវឌ្ឍនៃឧស្សាហកម្មនៅឆ្នាំ២០១៨។
ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃ ដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។
ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករ ស្តីពីការអនុវត្តទីផ្សារពិតប្រាកដ ដែលរួមមានកំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំ ក្នុងការបង្កើតផលិតផល យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម៕