(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានរិះគន់យ៉ាងខ្លាំងពីបញ្ហាកកស្ទះចរាចរណ៍ នៅតាមផ្លូវម្តុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ផៃ ស៉ីផាន បានត្អូញត្អែរពីការកកស្ទះចរាចរណ៍ នៅតំបន់ភូមិសាស្ត្រពោធិ៍ចិនតុង ដែលធ្វើឲ្យលោកមិនអាចទៅធ្វើការទាន់ពេលវេលា។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានផ្តាំឲ្យអភិបាលក្រុង និងអភិបាលខណ្ឌ ដែលធ្វើដំណើរកាត់តាមផ្លូវអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឲ្យជួយពិនិត្យផង។
លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកម្ចាស់ តើសមត្ថកិច្ចណាទទួលខុសត្រូវចរាចរណ៍ នៅម្តុំព្រលានយន្តហោះភ្នុពេញ កកស្ទះរាល់ថ្ងៃ? ថ្ងៃនេះប្រជុំផង ហើយអាសូរអ្នក ធ្វើដំណើរតាមយន្តហោះ។ ចៅហ្វាយក្រុង និងខណ្ឌ ដែលធ្វើដំណើរតាមនេះទេ សូមមេត្តាចាប់អារម្មណ៍ ចែកជូនផង»៕