(ភ្នំពេញ)៖ ជីប ម៉ុង លែន នឹងសហការជាមួយអាជ្ញាធរខណ្ឌមានជ័យដើម្បីរៀបចំកម្មវិធីសម្ពោធជាផ្លូវការផ្លូវអ្នកឧកញ៉ា មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលជួសជុលដោយក្រុមហ៊ុន ជីប ម៉ុង លែន នៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ។
ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង មានប្រវែងប្រមាណ ៧៥៣ ម៉ែត្រ ដែលត្រូវបានជួសជុល និងអ៊ុតកៅស៊ូដោយក្រុមហ៊ុន ជីប ម៉ុង លែន ភ្ជាប់ទៅវិថីសំខាន់ៗ ដូចជា ផ្លូវ ២៧១ ផ្លូវ ៣៧១ និង មហាវិថីសម្តេចតេជោ ហ៊ុន សែន រឺ ផ្លូវ ៦០ ម៉ែត្រ ដោយឆ្លងកាត់តាមគម្រោង ដឹ លែនម៉ាក ២៧១។
គម្រោង ដឹ លែនម៉ាក ២៧១ គឺជាគម្រោងអភិវឌ្បន៏ចំរុះដែលមានវីឡា ផ្ទះការិយាល័យប្រណីត (Home Office) ដែលស្ថិតនៅលើផ្លូវធំតភ្ចាប់ទៅវិថីសំខាន់ៗ ហើយស្ថិតនៅតាមបណ្តោយផ្លូវជាមួយផ្សារទំនើប ជីប ម៉ុង ២៧១ សណ្ឋាគារអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ ក្លឹបហាត់ប្រាណផងដែរ។
គម្រោង ដឹ លែនម៉ាក ២៧១ មានច្រកចេញចូលធំៗ ៥ ដែលអាចឆ្លងកាត់ទៅវិញទៅមករវាងផ្លូវ ២៧១ ផ្លូវ ៣៧១ និង មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្រ ដែលច្រកទាំង៥ នេះនឹងបើកឲ្យសាធារណៈជនធ្វើដំណើរនៅក្នុងថ្ងៃពិធីផងដែរ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល នឹងកាត់បន្ថយការស្ទះចរាចរណ៏នៅក្នុងខណ្ឌមានជ័យនេះ៕