(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក លី គឹមឡេង ស្នងការរងទទួលពង្រឹងស្រុកជើងព្រៃ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន០២គ្រួសារ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ។
ពិធីនេះក៏មានការចូលរួមពី លោក ឡុង ខេង អភិបាលរងស្រុកចំការលើ លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក និងសមាជិកសមាជិកាពាក់ព័ន្ធក្នុងស្រុកចំការ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជនទាំង២គ្រួសារនោះ រួមមាន៖
*ទី១៖ឈ្មោះ ស្រី គឹមឡេង ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុល ស្រុកចំការលើ ជាមុខសញ្ញានិវត្តន៍ជន អត្តលេខ៖ RB-06000171 អ្នកទទួលបណ្នាំមរតក ឈ្មោះ ហេង មុំ ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធ។
*ទី២៖ឈ្មោះ សាំង វង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ជាមុខសញ្ញា និវត្តន៍ជន អត្តលេខ៖ RA-08000309 អ្នកទទួលបណ្នាំមរតក ឈ្មោះ ឌុល ធា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើត៕