(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកខេត្តព្រះសីហនុ កុំដំឡើងថ្លៃ ឱកាសបុណ្យចូលឆ្នាំខ្មែរ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងឱកាសចូលឆ្នាំខ្មែរនៅតែមមាញឹកជាមួយការងារប្រទេសជាតិ ដោយត្រូវជួបភ្ញៀវ និងពិនិត្យមើលឯកសាររៀងរាល់ថ្ងៃ (ចុចអាន)
៣៖ អគ្គស្នងការនគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីប្រជុំជាមួយ FBI និយាយអំពីឧក្រិដ្ឋកម្មឆ្លងដែន (ចុចអាន)
៤៖ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបន្លំ Facebook នាយទាហាន វាយប្រហារថ្នាក់ដឹកនាំ (ចុចអាន)
៥៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន៖ Facebook អាចបង្កបញ្ហា បើបង្ហោះសារប៉ះពាល់អ្នកដទៃ (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងការពារជាតិ គាំទ្រចំពោះចំណាត់ការសមត្ថកិច្ច និងតុលាការចំពោះបុគ្គល ផែង វណ្ណៈ ព្រោះយោធិនមិនអាចធ្វើអ្វីតាមអំពើចិត្តនោះទេ (ចុចអាន)
៧៖ ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការបង្ការជំងឺ និងបញ្ហាសុខភាព ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ (ចុចអាន)
៨៖ សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងណែនាំ១១ចំណុចសំខាន់សម្រាប់អនុវត្ត (ចុចអាន)
៩៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់៤០អង្សា (ចុចអាន)
១០៖ អាជ្ញាធរមីន៖ កម្ពុជាមានផ្ទៃដីជិត ២ពាន់គីឡូម៉ែត្រការ៉េ ដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម (ចុចអាន)
១១៖ ថៃ ព្រមផ្តល់រថភ្លើងដឹកអ្នកដំណើរ៤ទូ ឱ្យកម្ពុជានៅចុងខែមេសានេះ (ចុចអាន)
១២៖ គ.ជ.ប សម្រេចយកថ្ងៃទី២៦ ខែឧសភា សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីប្រេស៊ីលស្ទាក់ស្ទើរ មិនហ៊ានទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលតាមអាមេរិក ដែលផ្ទុយពីការសន្យាមុនបោះឆ្នោត (ចុចអាន)
២៖ អាជ្ញាធរវេណេស៊ុយអេឡាចាប់ផ្តើមចំណាត់ការតាមនីតិវិធី លើមេបក្សប្រឆាំង Guaido ក្រោយការដកអភ័យឯកសិទ្ធិសភា (ចុចអាន)
៣៖ ស្ថានការណ៍ផុយស្រួយ! ប្រធានាធិបតីវេណេស៊ុយអេឡា «បញ្ជាកងទ័ពឲ្យប្រុងជើងការកម្រិតខ្ពស់» ព្រោះអាមេរិកកំពុងលេងល្បែងថ្មី (ចុចអាន)
៤៖ លោក ដូណាល់ ត្រាំ ធ្លាប់ហៅលោក ស៊ី ជិនពីងថាជា«ស្ដេចចិន» (ចុចអាន)
៥៖ អ្នកជំនាញ៖ អាមេរិក និងហ្វីលីពីនធ្លាប់ពិភាក្សាគ្នាដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែត ទប់ទល់ជាមួយចិន នៅសមុទ្រចិនខាងត្បូង (ចុចអាន)
៦៖ ជប៉ុន៖ ទីបំផុតអតីតប្រធានក្រុមហ៊ុន Nissan ត្រូវចាប់ខ្លួនម្តងទៀត ក្រោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំមួយរយៈខ្លី! (ចុចអាន)
៧៖ រុស្ស៊ីហ៊ានធានាថា «វេណេស៊ុយអេឡាមិនក្លាយជាស៊ីរីទី២នោះឡើយ» ចំពោះមុខវិបត្តិសព្វថ្ងៃនេះ (ចុចអាន)
៨៖ សហរដ្ឋអាមេរិកត្រៀមធ្វើតេស្តអាវុធពិសេសៗ លើកោះស្ថិតនៅកណ្តាលសមុទ្រប៉ាស៊ីហ្វិក (ចុចអាន)
៩៖ តើមហាអំណាចអវកាសទាំងបី «អាមេរិក រុស្ស៊ី និងចិន» នឹងធ្វើដូចម្តេចខ្លះក្រោយឥណ្ឌា អះអាងថា ខ្លួនគឺជាមហាអំណាចអវកាសទី៤លើលោក? (ចុចអាន)
១០៖ សហរដ្ឋអាមេរិកសួរតួកគីម្តងទៀត៖ ចង់ជោគជ័យជាប្រវត្តិសាស្ត្រ ឬជួបហានិភ័យសន្តិសុខ? ព្រមបោះចោល S-400 ឬទទួលទណ្ឌកម្ម? (ចុចអាន)