Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញ តែ ទឹកដោះគោឆៅ ខូចគុណភាព និង ងៀតបបែល មានសារធាតុ Borax ដាក់លក់នៅផ្សារបានលុង សាខាកាំកុងត្រូលខេត្តរតនគិរី ដកហូតដុតកំទេចចោល

04-04-2019 18:48

(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី ដឹកនាំដោយលោក ​ហេង សាយ ប្រធានសាខា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅផ្សារបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រកឃើញទឹកដោះគោឆៅ តែ ខូ​ចគុណភាព និង​ងៀតបបែល មាន​សារធាតុ Borax ។

លោក ហេង សាយ ប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះលក់ផ្សារបានលុងរួចមក ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណ ចំនួន៣មុខ រួមមាន៖ ទឹកដោះគោឆៅ តែ ចំនួនសរុប ១៩,៧៥គីឡូក្រាម និង ងៀតបបែល សរុប ៩,២៥ គីឡូក្រាម មានសារធាតុBorax ក្រុមការងារបានធ្វើកំណត់ដកហូត ដុតកំទេចចោលភ្លាមៗ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធា​នសាខា បានណែនាំដល់អាជីវករ ពីរបៀបពិនិត្យលើស្លាកសញ្ញា ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេល ប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យ នៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម ៕