(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន របស់ពិព័រណ៍លំនៅដ្ឋានកម្ពុជា ឆ្នាំ២០១៩ នាពេលថ្មីៗនេះ Realestate.com.kh បានប្រកាសជាផ្លូវការ ពិព័រណ៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដែលរៀបចំធ្វើឡើង នៅសាលពិព័រណ៍កោះពេជ្រ។
គោលបំណង របស់ពិព័រណ៍អចលនទ្រព្យ នៅថ្ងៃទី២៦ និង២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកា នឹងប្រមូលផ្តុំនូវគម្រោង អភិវឌ្ឍន៍ថ្មីៗល្អៗ ព្រមទាំងក្រុមហ៊ុនផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួសំខាន់ នៅក្នុងទីផ្សារកម្ពុជា។
ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖
* សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗ ដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារកីឡា និងផ្សេងៗទៀត។
* ល្អបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។
* សម្រាប់អ្នកដែលមានបំណង ចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។
* សម្រាប់អ្នកចង់ចូលរួមស្វែងយល់ ជាមួយវគ្គសិក្ខាសាលាអប់រំ អំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។
បន្ទាប់ពីទទួលបានភាគជោគជ័យដ៏អស្ចារ្យ ជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ៣ដង នៅក្នុងឆ្នាំកន្លងមក ម្តងនេះពិព័រណ៍លំនៅដ្ឋានក្នុងឆ្នាំ២០១៩ របស់ Realestate.com.kh នឹងវិលត្រឡប់ មកវិញ ដើម្បីផ្តល់វេទិកាអចលនទ្រព្យទិញលក់អចលនទ្រព្យដ៏ងាយស្រួល សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅកម្ពុជា។
ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម នេះជាហេតុដែលធ្វើឲ្យ ពិព័រណ៍នេះ មិនត្រឹមតែជារបៀបដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយ អំពីគោលដៅវិនិយោគដ៏ល្អបំផុតទៅកាន់ពិភពលោកផងដែរ។
ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ គម្រោង ក្នុងរយៈពេល២ថ្ងៃ «ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩» អាចដំណើរការបាន ដោយមានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុនទឹកបរិសុទ្ធអាណូតា ផ្សារទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និងក្រុមហ៊ុន Tings and Associates៕