(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥ករណី ក្នុងនោះ មានករណីប្រើប្រាស់៨ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,១១១ករណី ឃាត់មនុស្ស ៤,៥៣០នាក់ (ស្រី ៣៧២នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕