(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤៩០គ្រឿង រកឃើញល្មើសច្បាប់៦៤៩គ្រឿង (ម៉ូតូ៣៥%) អប់រំ២២៦គ្រឿង និងផាកពិន័យ៤២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន២,០៣៩គ្រឿង, អប់រំ១៣១គ្រឿង និងផាកពិន័យ៣៦១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២,២៥៨គ្រឿង រកឃើញយានយន្តល្មើស២,៥៧៩គ្រឿង (ម៉ូតូ៣៧%) ក្នុងនោះអប់រំ៩៤៧គ្រឿង និងផាកពិន័យ១,៦៣២គ្រឿង៕