(ភ្នំពេញ)៖ ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការសហការជាមួយដៃគូរនានានារយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុននាំចូលស្បែកជើងម៉ាក
CONVERSE បានបន្តយុទ្ធនារការថ្មីមួយទៀតមានឈ្មោះថា LOVE THE PROGRESS ក្នុងគោលបំណង ជំរុញភាពអង់អាចដល់យុវនារីទាំងឡាយ។ CONVERSE បានចាប់ដៃគូរសហការជាមួយនឹងយុវនារីវ័យក្មេង ប្រកបដោយភាពជោគជ័យដូចជា MILLIE BOBBY BROWN និងបុគ្គល មានឈ្មោះបោះសំលេងលំដាប់អន្តរជាតិនានា។
ជាច្រើនទសវត្សមកហើយ CONVERSE នៅតែត្រូវបានគេចាត់ទុកជាមធ្យោបាយក្នុងការបញ្ចេញមតិ ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។ អ្នកច្នៃម៉ូដស្បែកជើងនារី បានចូលរួមបង្កើត LOVE THE PROGRESS COLLECTION ដែលទទួលបានការជំរុញទឹកចិត្តពី កំលាំងនៃក្តីស្រលាញ់ សាមគ្គីភាព សហគមន៍។ នាដើមឆ្នាំ២០១៩នេះយុទ្ធនាការ ALL THE STORIES ARE TRUE បានផ្តល់ឱកាសឱ្យស្រ្តីនៅលើពិភពលោក អាចនិយាយពីបញ្ហារបស់ពួកគេ ថាតើពួកគេយល់យ៉ាងណាអំពីយេនឌ័រ។
មានរឿងរ៉ាវជាច្រើនត្រូវបានលាតត្រដាងឡើងជាបន្តបន្ទាប់ថា តើស្រ្តីទាំងឡាយធ្វើអ្វីខ្លះដើម្បីត្រួសត្រាយផ្លូវដើររបស់ខ្លួន ថាតើស្រ្តីមានន័យថាដូម្តេចនៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ការធ្វើបែបនេះអាចជួយជំរុញយុវតីផ្សេងៗទៀតជាច្រើនឱ្យក្រោកឡើងបញេ្ចញមតិ។ សារទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយយុទ្ធនាការ ជាមួយនឹងពាក្យស្លោកងាយៗថា KEEP LOVING KEEP FIGHTING «បន្តការស្រលាញ់ បន្តការពុះពារ» ។ សារក្នុងគោលបំណងស្វែងរក សមភាពក្នុងសង្គមត្រូវបានបង្ហាញនៅលើផ្នែកបាតកៅស៊ូលើស្បែកជើង។
លោកអ្នកអាចស្វែងរក LOVE THE PROGRESS COLLECTION នេះក្នុងពេលឆាប់ៗនេះនៅ ហាង CONVERSE នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអនសែនសុខ ផ្សារសហគមន៍ និងនៅខេត្តសៀមរាបលើផ្លូវស៊ីវុត្ថា ទល់មុខហាងថតរួបសៀមរាបថ្មី៕