(តាកែវ)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី, លោក ហ៊ូ លន់ ប្រធានសហគមន៍ ចុះពិនិត្យផ្លូវលំ១ខ្សែ ប្រវែង៣០០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរ របស់ភ្ញៀវទេសចរ អន្តរជាតិ និងប្រជាជន ក្នុងតំបន់ទេសចរណ៍ទន្លេបាទី។
តាមរយៈព្រឹត្តិការណ៍ តាកែវសង្រ្កាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយបានការសម្រួបសម្រួលពី រដ្ឋបាលខែត្រតាកែវ ផ្លូវ១ខ្សែ ប្រវែង៣០០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរ របស់ភ្ញៀវទេសចរ និងប្រជាជន ក្នុងតំបន់ទេសចរណ៍ទន្លេបាទី ជុំវិញវត្តទន្លេបាទី ឆ្ពោះទៅរមណីយដ្ឋានទន្លេបាទី។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ពិសេសសហគមន៍ទន្លេបាទី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកអភិបាលខេត្តតាកែវ និងក្រុមការងារ បានជួសជុល ឈូសឆាយផ្លូវ១ខ្សែនេះ បម្រើដល់ភ្លៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ នៅភូមិបទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕