ត្រៀមសប្បាយហើយឬនៅ! ផ្សារទំនើប The Park Community Mall នឹងរៀបចំ «សង្ក្រាន្ត The Park បឹងស្នោ» ចាប់ពីថ្ងៃទី៥មេសានេះតទៅ
04-04-2019 14:05
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ ផ្សារទំនើប The Park Community Mall នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត The Park បឹងស្នោ» សម្រាប់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ចូលរួមសប្បាយ ។
ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា នៅផ្សារទំនើប The Park Community Mall ដែលមានទីតាំងស្ថិត នៅផ្លូវជាតិលេខ១ សង្កាត់និរោធ (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួតបឹងស្នោ)។
បើតាមលោកស្រី លាង វិនីត្យ ដែលតំណាងឱ្យផ្សារទំនើបនេះ បានឱ្យដឹងថា «គោលបំណងនៃការរៀបចំ «សង្រ្គាន្ត The Park បឹងស្នោ» គឺដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាចូលរួមថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ»។ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងមានកម្មវិធីជាច្រើនដូចជា ការរាំតាមចង្វាក់ប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ការតាំងបង្ហាញរូបក្បាច់គុនល្បុក្កតោបុរាណប្លែកៗ និងការប្រគុំតន្រ្តី ជាពិសេសមានការលេងបាញ់ទឹកយ៉ាងសប្បាយរីករាយផងដែរ។
ក្រៅពីនេះ ក៏មានស្តង់លក់ចំណីអាហារ និងទំនិញជាច្រើនសន្ធឹកសន្ធាប់ជាមួយនឹងប្រូម៉ូសិនយ៉ាងពិសេស»។
សូមបញ្ជាក់ថា នេះជាលើកដំបូងដែលផ្សារទំនើប The Park Community Mall បានរៀបចំព្រឹត្តិការណ៍ «សង្រ្គាន្ត The Park បឹងស្នោ»។ The Park Community Mall គឺជាផ្សារទំនើប ដែលលោកអ្នកអាចញុំាអាហារ លំហែកាយជាមួយនឹងបរិស្ថានស្អាតប្រកបដោយផាសុកភាព និងទិញទំនិញពីហាងជាច្រើនដែលមាននៅទីនោះ៕
លោកអ្នកអាចស្វែងរកទីតាំង ផ្សារទំនើប The Park Community Mall តាមរយៈ Google Map ដោយគ្រាន់តែចុចតំណភ្ជាប់ត្រង់នេះ https://goo.gl/dJkFuM!